គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពរបស់កម្ពុជា (គ.អ.ច.ក.) យកមូលដ្ឋានតាមគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពរបស់ពិភពលោក វាជាការអំពាវនាវអោយធ្វើសកម្មភាពដើម្បីលុបបំបាត់ភាពក្រីក្រ ការពារភពផែនដី និងធានាអោយបានថាប្រជាជនទាំងអស់រស់នៅប្រកបដោយសន្តិភាពនិងវិបុលភាព។ គ.អ.ច.ក. ផ្តោតលើការអភិវឌ្ឍន៍ជាតិនៅកម្ពុជា និងបន្ថែមគោលដៅមួយទៀតស្តីអំពីបំបាត់អោយអស់នូវធាតុមិនទាន់ផ្ទុះ។


















ស៊ីភីជី ប្រកបដោយចីរភាព
ស៊ីភីជី បានកំណត់គោលដៅរបស់ខ្លួនចំនួន ១២ ប្រការ ដែលស្ថិតនៅក្រោមចំណង់ជើងថា បេះដូង សុខភាព និង ផ្ទះ ជាអាទិ៍៖ អភិបាលកិច្ចល្អ , សិទ្ធិ និងការងារ, ភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍធនធានមនុស្ស , ការចូលរួមចំណែកក្នុងអាជីវកម្ម, ឥទ្ធិពលសង្គម , សុខភាព និងសុភមង្គល , វិស័យអប់រំ , វិវឌ្ឍនភាព , ការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុ , ការគ្រប់គ្រងធនធានទឹក , ប្រព័ន្ធបរិស្ថាន និង ការការពារជីវចម្រុះ , ការទទួលខុសត្រូវក្នុងការគ្រប់គ្រង ខ្សែសង្វាក់ការផ្គត់ផ្គង់ ។















ស៊ីភីអេហ្វ និងចីរភាព
យើងប្តេជ្ញាផលិត “អាហារដែលមានគុណភាព និងសុវត្ថិភាព” ដើម្បីចូលរួម “អភិវឌ្ឍន៍សង្គមកិច្ច និងបរិស្ថានប្រកបដោយតុល្យភាព” ដើម្បីផ្គត់ផ្គង់រាល់ជីវិតទាំងអស់នៅលើផែនដី។

៣ សសរស្តម្ភ ឆ្ពោះទៅរកចីរភាព
ស៊ីភីអេហ្វ បានជំរុញអោយមានទំនួលខុសត្រូវខ្ពស់លើសង្គមកិច្ច ដើម្បីឆ្ពោះទៅរកនិរន្តរភាព ផ្អែកលើសសរស្តម្ភទាំង ៣ គឺ “ អាហារសុវត្ថិភាព, សង្គមដែលពឹងផ្អែកលើខ្លួនឯង និងតុល្យភាពនៃធម្មជាតិ” ដោយផ្អែកលើអភិបាលកិច្ចល្អ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមធម៌និងការចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ។
គោលបំណងរបស់យើងដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនយ៉ាងសមរម្យ នូវសុខភាពអនាម័យល្អ មានជីវភាពគង់វង្ស និងជីវភាពរស់នៅយ៉ាងសុខសាន្តរបស់បុគ្គលិក ដៃគូអាជីវកម្ម និងទីប្រជុំជន ដើម្បីអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដែលជាដើមទុនក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមទាំងនៅក្នុងបច្ចុប្បន្ននិងអនាគត ។

សុវត្ថិភាពចំណីអាហារ

រស់នៅក្នុងសង្គមដោយពឹងលើខ្លួនឯង
