ស៊ីភី អេហ្វ បានប្តេជ្ញាធ្វើការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ដោយស្ថិតក្រោមគោលនយោបាយយុទ្ធសាស្រ្តការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ 2030 របស់ក្រុមហ៊ុន ដែលផ្អែកលើមូលដ្ឋានចំនួន 3 គឺ តុល្យភាពចំណីអាហារ តុល្យភាពសង្គម និង តុល្យភាពបរិស្ថានធម្មជាតិ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ ក្រុមហ៊ុន ស៊ី.ភី. អេហ្វ បានធ្វើការបង្កើតគុណតំលៃដល់សង្គមដោយធ្វើការកសាងឡើងវិញនូវតុល្យភាពរបស់ធនធានធម្មជាតិដូចជា ដី ទឹក និងព្រៃឈើ ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិតចំណីអាហារ។ យុទ្ធសាស្រ្តនេះបានដកយកមកប្រើប្រាស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាពរួម ជាមួយគោលការណ៍ប្រយោជន៍ទាំង 3 យ៉ាងរបស់ក្រុមហ៊ុនផ្ទាល់ ដែលផ្អែកលើការប្រកបអាជីវកម្មល្អ រួមចំណែកជួយគាំទ្រគោលដៅការអភិវឌ្ឍន៍អង្គភាពប្រកបដោយនិរន្តភាព និង គោលការទាំង 10 ប្រការរបស់អង្គាសហប្រជាជាតិ។