Kandal Province, 08301 Cambodia   |   info@cpcambodia.com.kh

ហ្រ្វេសហ្សប

សូមស្វាគមន៍មកកាន់ហ្វ្រេនឆាយហាងស៊ីភីហ្វ្រេសហ្សប សម្រាប់លោកអ្នកដែលកំពុងស្វែងរក ប្រាក់ចំណូលបន្ថែមឬមានបំណងបង្កើតអាជីវកម្មដ៏ឋិតថេរមួយ ។ CP Fresh Shop ជាហាងលក់រាយ និងផ្ដល់សេវាកម្មលក់សាច់ស្រស់ និងផលិតផល CP ផ្សេងៗ ជាច្រើនមុចទៀត ថែមទាំងជាប្រភេទហាងដែលអាចរកចំណូលបានច្រើន និងអាចដាក់លក់បានគ្រប់ទីកន្លែង! ដោយយោងតាមចក្ខុវិស័យ ៉ផ្ទះបាយពិភពលោកប្រកបដោយនិរន្តភាព និងការប្រតិបត្តិការអាជីវកម្មក្រោមគោលជួយលើកស្ទួយសង្គមជាតិអោយកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ CP Fresh Shop ជាអាជីវកម្មហ្វ្រេនឆាយដល់សាកសម្យសម្រាប់អតិថិជនគ្រប់រូប ជាអាជីវកម្មដែលផ្តោតទៅលើគុណភាពផលិតផលនិងសេវាកម្មជាចម្បង។

ហេតុអ្វីបានជាអតិថិជនត្រូវជ្រើសរើសយកអាជីវកម្មស៊ីភីហ្វ្រេស ?

● ជាអាជីវកម្មដែលចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់
● ជាអាជីវកម្មដែលលើកកម្ពស់ស្តង់ដារអាហារ ដើម្បីសុវត្ថិភាព និងគុណភាពការរស់នៅរបស់ប្រជាជនកម្ពុជា
● ជួយបង្កើតអាជីព និងចំណូលបន្ថែមដល់សហគ្រិនតូចៗ
● ជាអាជីវកម្មដែលពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស ដោយមានយុទ្ធសាស្រ្តនិងបង្ហាត់បង្រៀនដល់ម្ចាស់អាជីវកម្មថ្មីៗ

ផលិតផល

លក្ខខណ្ឌនៃការប្រកបអាជីវកម្ម

ក្រុមហ៊ុនផ្តល់ឱ្យ

● ក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ផលិតផលដែលមានគុណភាពស្តង់ដារអនាម័យ
● ផ្តល់បច្ចេកទេស
● ផ្តល់សេវាដឹកជញ្ជូន
● ជួយប្រឹក្សារឿងទីផ្សារ
● ប្រឹក្សាយោបល់(បច្ចេកទេស តម្លៃ ។ល។)
● ផ្តល់សេវាកម្មជួសជុលសម្ភារៈ
● ជាអ្នកត្រួតពិនិត្យគុណភាពទំនិញ

សម្រាប់អតិថិជន

● អាយុមិនលើសពី 60ឆ្នាំ
● មានសញ្ជាតិខ្មែរ
● មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
● ស្រឡាញ់ការលក់និងមានសេវាកម្មល្អ
● មានភាពរួសរាយនិងយកចិត្តទុកដាក់លើបញ្ហាសុខភាព
● អាចអនុវត្តយ៉ាងម៉ឹងម៉ាត់តាមលក្ខខណ្ឌក្រុមហ៊ុន
● ជាមនុស្សដែលគ្មានទោសនិងបណ្តឹងរដ្ឋប្បវេណី

ស៊ីភីហ្វ្រេសហ្សប បានកំពុងបន្តពង្រីកជាច្រើនសាខាទូទាំងប្រទេសដូចជាស៊ីភីហ្វ្រេសហ្សបសាខាកំពុងធំ សាខាព្រៃវែង សាខាកំពត សាខាអង្គស្នួល ជាដើម។

ស៊ីភីហ្វ្រេសហ្សប សាខាខេត្តកំពង់ធំ

ស៊ី ភី ហ្វ្រេសហ្សប សាខាខេត្តកំពត

ស៊ី ភី ហ្វ្រេសហ្សប សាខាខេត្តព្រៃវែង

ស៊ី ភី ហ្វ្រេសហ្សប សាខាខេត្តអង្គស្នួល

 

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់បើកអាជីវកម្មស៊ីភីហ្វ្រេសហ្សប
សូមទំនាក់ទំនងសាកសួរព័ត៌មានលំអិតតាមរយៈ
លេខទូរស័ព្ទ : 092 472 010/ 016 360 228
ឬហ្វេសប៊ុក ៖ CP Fresh Shop Cambodia