Kandal Province, 08301 Cambodia   |   [email protected]

អាជីវកម្មចិញ្ចឹមមាន់

មេបាមាន់សាច់

ការចិញ្ចឹមមាន់សាច់ទាំងក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន និងកសិដ្ឋានចិញ្ចឹមសហការណ៍ជាមួយកសិករសុទ្ធតែត្រូវបានចិញ្ចឹមក្នុងរោង បិទដោយប្រើបច្ចេកវិទ្យាអោយចំណី និងទឹកដោយស្វ័យប្រវត្តិ ដែលអាចគ្រប់គ្រងសីតុណ្ហភាពក្នុងរោងបានល្អ ធ្វើអោយមាន់រស់នៅយ៉ាងរីករាយ មិនមួរមៅ ធំធាត់បានល្អតាមលទ្វភាពរបស់ពូជសត្វ ជាលទ្ធផលធ្វើឲ្យសាច់សត្វមានគុណភាពល្អ។ ថែមទាំងមានវិធានការគ្រប់គ្រង និងការការពារ ជម្ងឺរាតត្បាតក្នុងកសិដ្ឋាន និងការគ្រប់គ្រងការចិញ្ចឹមដោយប្រព័ន្ធកុំព្យូទ័រ ដែលជាបច្ចេកវិទ្យាទំនើបជួយឲ្យមានមាន់សុខភាពល្អ។

ក្រុមហ៊ុនបានយកចិត្តទុកដាក់និងផ្តោតសំខាន់លើការអភិវឌ្ឍន៍ពូជមាន់ដើម្បីទទួលបានពូជមាន់ ដែលចំណាយពេលក្នុងការចិញ្ចឹមតិច ឆាប់ធំ ងាយស្រួលក្នុងការចិញ្ចឹម ធន់នឹងជម្ងឺ និងមានគុណភាពសាច់ល្អ សម្រាប់ផ្តល់ជូនអតិថិជន។

ចំណីសត្វដែលមានគុណភាពល្អ និងការផ្តល់សេវាការរៀបចំកសិដ្ឋានដ៏ល្អ តាមស្តង់ដារអន្តជាតិ ជាកត្តាសំខាន់ក្នុងការទទួលបានភាពជោគជ័យ និងសម្រេចនូវនិរន្តរភាពផ្នែកអាជីវកម្មចិញ្ចឹមមាន់ស្រុករបស់ក្រុមហ៊ុន។

ពងមាន់

ក្រុមហ៊ុនបានយកចិត្តទុកដាក់ក្នុងការផលិតផលិតផលរួមទាំងស្តង់ដារអនាម័យដើម្បីផ្តល់ជូននូវពង់មាន់ដែលមានគុណភាពនិងសុវត្តិភាពខ្ពស់ រួមទាំងរស់ជាតិដ៏ឆ្ងុយឆ្ងាញ៉ជូនអតិថិជន

We use cookies to personalise content and ads, to provide social media features and to analyse our traffic. We also share information about your use of our site with our social media, advertising and analytics partners. View more
Cookies settings
Accept
Privacy & Cookie policy
Privacy & Cookies policy
Cookie name Active
Save settings
Cookies settings