Kandal Province, 08301 Cambodia   |   info@cpcambodia.com.kh

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ជាអង្គភាពមួយដែលធ្វើអាជីវកម្មផ្អែកលើគោលការណ៍ការអភិវឌ្ឍយ៉ាងមានស្ថេរភាព ដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ ប្រការ គឺ ប្រទេសជាតិ ប្រជាជន និងតុល្យភាពរបស់ ក្រុមហ៊ុន ហើយគោលការណ៍ទាំងនេះ ជាបេះដូងនៃនិរន្តរភាព ដែលធ្វើអោយអាជីវកម្ម និងសង្គមរីកចំរើនទៅព្រមៗគ្នា ហើយជាឫសគល់ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងពិភពលោកអោយមាននិរន្តរភាពលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច សង្គមជាតិ និងបរិស្ថាន កត្តាទាំងនេះហើយដែលនាំអោយ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាអង្គភាពឈានមុន គេក្នុងអាជីវកម្មកសិឧស្សាកម្ម ប្រកបរបរដោយមោទនភាព។
history

ក្រុមប្រឹក្សាភិបាល

director-image

Mr. Wittaya Kreangkriwit

ក្រុមហ៊ុន ស៊ី ភី ខេមបូឌា ពិតជាមានមោទនៈភាពបំផុតក្នុងនាមជាក្រុមហ៊ុនដែលបានដំណើរការអាជីវកម្មផ្នែកកសិឧស្សាហកម្មនិងចំណីអាហារនៅក្នុងប្រទេសកម្ពុជានិងមានភាពរីកចម្រើនជាបន្តបន្ទាប់រហូតក្លាយជាក្រុមកែច្នៃចំណីអាហារដ៏ឈានមុខគេមួយដោយស្ថិតក្រោមទស្សនៈ វិស័យផ្ទះបានរបស់ពិភពលោក និងការប្រកាន់ភា្ជប់ភាពស្មោះត្រង់ក្នុងការដំណើរការអាជីវកម្មជាចម្បង ។ ចាប់តាំងពីការបើកដំណើរការអាជីវកម្មរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានប្រកាន់ភ្ជាប់នូវគោលការណ៍ប្រយោជន៍និរន្តភាព ៣ ជាចម្បង (ដល់ប្រទេសជាតិ ប្រជាជន និង ក្រុមហ៊ុន) ស្ថិតលើមូលដ្ឋាន ភាពស្មោះត្រង់ ភាពសុចរិត និង គុណធ៌ម រហូតដល់ការប្រតិបត្តិតាមក្បួនច្បាប់យ៉ាងខ្ជាប់ខ្ជួន ដើម្បីការប្រកបអាជីវកម្មប្រកបដោយភាពរីកចម្រើនប្រកបដោយនិរន្តភាព ។
មើលបន្ថែម