អាជីវកម្មចំណីអាហារ

អាជីវកម្មគ្រប់ប្រភេទរបស់ស៊ីភីអេហ្វ  គ្របដណ្តប់គ្រប់ផ្នែកទាំងអស់រហូតដល់ការផលិតផលិតផលចំណីអាហារ ដូច្នេះហើយទើបក្រុមហ៊ុនអាចគ្រប់គ្រង និងត្រួតពិនិត្យគុណភាពវត្ថុធាតុដើមបាន គ្រប់ដំណាក់កាលនៃការផលិត ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងទាន់សម័យតាមមាត្រដ្ឋាន ។ ផលិតផលចំណីអាហារ ស៊ីភីអេហ្វ ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនកម្ពុជា និងពិភពលោក ទាំងផ្នែកគុណភាព និងសុវត្ថិភាព ។

food-b

ស៊ីភីអេហ្វ យកចិត្តទុកដាក់យ៉ាងខ្លាំងលើ
“គុណភាពនិងសុវត្ថិភាពចំណីអាហារ”

ផលិតផលចំណីអាហាររបស់ក្រុមហ៊ុន ស៊ី.ភី.អេហ្វ ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រឿងម៉ាស៊ីននិងឧបករណ៍បច្ចេកវិទ្យាទំនើប  ហើយបាននាំយកនូវប្រព័ន្ធគ្រប់គ្រង និងស្តង់ដារអន្តរជាតិ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនមកប្រើប្រាស់ ។ ដែលគ្របដណ្តប់លើផ្ទៃសហគមន៍ បរិស្ថាន សុវត្ថិភាពចំណីអាហារ និងការត្រួតពិនិត្យ។

quality-product

ក្រៅពីមាត្រដ្ឋានគុណភាពនានា ដែលក្រុមហ៊ុនបានទទួលហើយ អាជីវកម្មចំណីអាហារ  របស់ ស៊ីភីអេហ្វ ត្រូវបានធានារ៉ាប់រងមាត្រដ្ឋានផ្សេងៗ ទាំងមាត្រដ្ឋានថៃ និងមាត្រដ្ឋានអន្តរជាតិ ដូចជា៖

  • BRC (British Retail Consortium) ប្រព័ន្ធមាត្រដ្ឋានគុណភាព និងសុវត្ថិភាពអាជីវកម្មចំណីអាហារនៃសហរដ្ឋអាមេរិក ។
  • QS (Quality Scheme for Food) ប្រព័ន្ធមាត្រដ្ឋានគុណភាពចំណីអាហារ ស្តីពីការគ្រប់គ្រងការផលិតនៃប្រទេសអាល្លឺម៉ង ។
  • Global Good Agricultural Practices (Global G.A.P.) មាត្រដ្ឋានគុណភាពសម្រាប់គ្រប់គ្រងការ ផលិតផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឯកជននៃសហភាពអឺរ៉ុប
  • Hala Certification មាត្រដ្ឋានគុណភាពការផលិតចំណីអាហារតាមបទបញ្ញត្តិសាសនា ឥស្លាម ។

លើកស្ទួយការច្នៃប្រឌិតលើផលិតផលចំណីអាហារ ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជន​និងអ្នកបរិភោគ

ក្រុមហ៊ុនបានផ្តល់សារៈសំខាន់ក្នុងការស្រាវជ្រាវការច្នៃប្រឌិតផលិតផលចំណីអាហារ ដើម្បីបំពេញចំណងចំណូលចិត្ត និងសុខភាពរបស់អ្នកបរិភោគគ្រប់វ័យតាមតំបន់និមួយៗ ដូចជា ស៊ីភីចាយ៉ ប៉ាតេ ផលិតផលសុខភាព “CP-Balance” អាហារបំប៉នCP-Smart Meal) ជាដើម។

cp-five-star-retail

មធ្យោបាយក្នុងការចែកចាយលក់ចំណីអាហារ

អាជីវកម្មហ្វាយស្តារ៍  (Five star)

គឺជាការគ្រប់គ្រងការរៀបចំតំបន់លក់ហ្វាយស្តារ៍តាមរូបភាពជា “Franchise” ដើម្បីបង្កើតការងារ បង្កើតអាជីព ដល់អតិថិជនដែលមានចំណាប់អារម្មណ៍បើកអាជីវកម្មដោយខ្លួនឯង ដែលជាផលិតផលហ្វាយស្តារ៍ ដូចជា មាន់បំពង ចាយ៉ ប្រហិត ហតដក ប៉ាតេ ជាដើម។

ហាង ស៊ីភី ហ្វ្រេសម៉ាត ( Fresh Mart)

ជាហាងចំណាយដែលពោរពេញទៅដោយផលិតផលចំណីអាហារស្រស់ៗ អាហារសម្រេច និងអាហារស្ងួត ដែលសុទ្ធសឹងជាផលិតផលរបស់ស៊ីភី ស៊ីភីហ្វ្រេសម៉ាត  និង ផលិតផលនាំចូលផ្សេងៗ ហើយជាកន្លែងប្រមូលផ្តុំនូវផលិតផលស្រស់ៗ មានអនាម័យល្អ សុវត្ថិភាព និងគុណភាព ហើយជាហាងចំណាយដែលងាយស្រួលដល់អថិតិជនក្នុងការស្វែងរកចំណីអាហារដែលមានគុណភាពល្អ តម្លៃសមស្រប និងជួយលើកកម្ពស់ផ្នែកសុខភាពដល់ប្រជាជនខ្មែរទូទាំងប្រទេស។