អាជីវកម្មចិញ្ចឹមសត្វ

post-swine

កសិដ្ឋានបង្កាត់ពូជសត្វរបស់ក្រុមហ៊ុន

ក្រុមហ៊ុនផ្តល់សារៈសំខាន់ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការបង្កាត់ពូជសត្វ ដោយជ្រើសរើសពូជសត្វបែបធម្មជាតិ ដើម្បីទទួលបានមកវិញនូវពូជសត្វដែលមានគុណភាព និងសមស្របទៅតាមមជ្ឈដ្ឋាននៃការចិញ្ចឹមសត្វក្នុងប្រទេសនីមួយៗ

post-swine1

ក្រុមហ៊ុនបើកអាជីវកម្មបង្កាត់ពូជសត្វ ការចិញ្ចឹមសត្វ ដើម្បីចំណាយលក់ ដោយមានប្រភេទសត្វចម្បងៗ ជ្រូក មាន់សាច់ មាន់ពង និងមាន់ស្រុក ជាដើម។

post-swine2

ក្រុមហ៊ុនមានការព្យាយាមបង្កើតប្រព័ន្ធការចិញ្ចឹមសត្វ និងប្រព័ន្ធផលិតសាច់សត្វ​ ដើម្បីអោយមានទិន្នផលល្អ និងគុណភាពខ្ពស់។ សម្រាប់រាល់ដំណាក់កាលនៃការផលិតទាំងអស់អាចតាមដាន ឬត្រួតពិនិត្យសាឡើងវិញបាន ដើម្បីបង្កើតនូវទំនុកចិត្តដល់អតិថិជន ឬអ្នកបរិភោគបាននូវផលិតផលដែលមានស្តង់ដារ។

img5

ការអភិវឌ្ឍការចិញ្ចឹមសត្វក្នុងរោងបិទ (Evaporative Cooling System) 

ការចិញ្ចឹមសត្វក្នុងរោងបិទ ដោយប្រើបច្ចេកវិទ្យាអោយចំណី និងទឹកដោយស្វ័យប្រវត្តិ ដែលអាចគ្រប់គ្រងសីតុណ្ហភាពក្នុងរោងបានល្អ ហើយធ្វើអោយសត្វរស់នៅយ៉ាងរីករាយ  មិនមួរមៅ ធំធាត់បានល្អតាមលទ្វភាពរបស់ពូជសត្វ​ ។ ថែមទាំងមានវិធានការគ្រប់គ្រង និងការការពារ ជម្ងឺរាតត្បាតក្នុងកសិដ្ឋាន ដែលគ្រប់គ្រងការចិញ្ចឹមដោយប្រព័ន្ធកុំព្យូទ័រ រួមទាំងបានប្រើប្រាស់ប្រព័ន្ធជីវឧស្ម័ន(Biogas)ក្នុងកសិដ្ឋានជ្រូក ដោយចាត់ទុកជាបច្ចេកវិទ្យាមួយដែលជួយកាត់បន្ថយកំដៅពិភពលោក និងអាចបង្កើតជាថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។

ក្រៅពីនេះក្រុមហ៊ុន មានការអភិវឌ្ឍទ្រុងទ្រាយកសិដ្ឋានចិញ្ចឹមសត្វទៅជាកសិដ្ឋាន ដែលមានពណ៌បៃតង ដោយមានកសិដ្ឋានចិញ្ចឹមជ្រូកជាគំរូ​ ហើយនិងពង្រីកកសិដ្ឋានចិញ្ចឹមមាន់ជាបន្តបន្ទាប់ទៀត ។

img2

ស៊ីភីអេហ្វបានយកចិត្តទុកលើសុវត្ថិភាពសត្វ រួមជាមួយប្រសិទ្ធភាពក្នុងការចិញ្ចឹមគ្រប់តំបន់។

ក្រុមហ៊ុន ស៊ី ភី បានធ្វើវឌ្ឍនភាពនៃការចិញ្ចឹមសត្វស្របតាម “អង្គការសុខភាពសត្វពិភពលោក(OIE) និង មាត្រដ្ឋានស្តីពីសហប្រតិបត្តិការ និងច្បាប់គ្រប់គ្រងរបស់សហភាពអឺរ៉ុបមកប្រើប្រាស់ ដោយផ្តោតលើសេរីភាពរបស់សត្វ ៥ ប្រភេទ ដូចជា ៖ ១-ប្រាសចាកពីការស្រេកឃ្លាន  ២-ប្រាសចាកការមិនមានផាសុខភាព  ៣-ប្រាសចាកពីជម្ងឺឆ្លងផ្សេងៗ  ៤-ប្រាសចាកសេចក្តីភ័យខ្លាចនិងទុក្ខវេទនា ៥-មានសេរីភាពក្នុងការរស់នៅបែបធម្មជាតិ ។

ក្រៅពីមាត្រដ្ឋានគុណភាពផ្សេងៗដែលក្រុមហ៊ុនទទួលបានហើយ អាជីវកម្មចិញ្ចឹមសត្វរបស់ក្រុមហ៊ុនត្រូវបានធានារ៉ាប់រងតាមមាត្រដ្ឋានជាតិនិងអន្តរជាតិ។

  • Genesis G.A.P. មាត្រដ្ឋានអន្តរជាតិស្តីពីសហប្រតិបត្តិការបសុសុវត្ថិភាព។
  • QS Standard មាត្រដ្ឋានប្រទេសអាល្លឺម៉ង ស្តីពីការផលិតអាហារដែលមានគុណភាព និងសុវត្ថិភាព។