ស៊ី.ភី. ហ្រ្វេស ហ្សប

CP Fresh Shop ជាហាងលក់រាយ និងផ្ដល់សេវាកម្មលក់សាច់ស្រស់ និងផលិតផល CP ផ្សេងៗជាច្រើនមុខទៀត និងថែមទាំង ជាប្រភេទហាងដែលអាចរកប្រាក់ចំណូលបានច្រើន និងអាចលក់ដាច់បានគ្រប់ទីកន្លែង! ដោយយោងតាមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព និងការប្រតិបត្តិការអាជីវកម្មក្រោមគោលនយោបាយ ការជួយលើកស្ទួយសង្គមជាតិ អោយកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ CP Fresh Shop ដែលជាហាងលក់រាយ ផ្ដល់សេវាកម្មលក់សាច់ស្រស់ ផលិតផលមានគុណភាព អនាម័យល្អ និងសុវត្តិភាពខ្ពស់ស្របតាមប្រព័ន្ធស្តង់ដារអន្តរជាតិ តម្លៃសមរម្យ ព្រមទាំងមានប្រព័ន្ធការ គ្រប់គ្រងល្អ ដែលជំរុញអោយអាជីវកម្មដំណើរការទៅបានប្រកបដោយជោគជ័យនិងស្ថេរភាព។
ហេតុអ្វីបានជាអតិថិជនត្រូវជ្រើសរើសយកអាជីវកម្មស៊ីភីហ្វ្រេសហ្សប?
- ជាអាជីវកម្មដែលចំណាយដើមទុនទាប តែបង្កើតប្រាក់ចំណូលខ្ពស់
- ជាអាជីវកម្មដែលលើកកម្ពស់ស្តង់ដារអាហារ ដើម្បីសុវត្ថិភាព និងគុណភាពការរស់នៅរបស់ប្រជាជន
- ជួយបង្កើតអាជីព និងចំណូលបន្ថែមដល់សហគ្រិនតូចៗ
- ជាអាជីវកម្មដែលពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស ដោយមានយុទ្ធសាស្ត្រា នឹងការបង្ហាត់បង្រៀនដល់ម្ចាស់អាជីវកម្មថ្មី

ផលិតផល

សម្រាប់ក្រុមហ៊ុន
- ក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ផលិតផលដែលមានគុណភាពស្តង់ដារអនាម័យ
- ផ្តល់បច្ចេកទេស
- ផ្តល់សេវាដឹកជញ្ជូន
- ជួយប្រឹក្សារឿងទីផ្សារ
- ប្រឹក្សាយោបល់(បច្ចេកទេស តម្លៃ ។ល។)
- ផ្តល់សេវាកម្មជួសជុលសម្ភារៈ
- ជាអ្នកត្រួតពិនិត្យគុណភាពទំនិញ
សម្រាប់អតិថិជន
- អាយុមិនលើសពី 60ឆ្នាំ
- មានសញ្ជាតិខ្មែរ
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
- ស្រឡាញ់ការលក់និងមានសេវាកម្មល្អ
- មានភាពរួសរាយនិងយកចិត្តទុកដាក់លើបញ្ហាសុខភាព
- អាចអនុវត្តយ៉ាងម៉ឹងម៉ាត់តាមលក្ខខណ្ឌក្រុមហ៊ុន
- ជាមនុស្សដែលគ្មានទោសនិងបណ្តឹងរដ្ឋប្បវេណី
សាខាស៊ី.ភី.ហ្វ្រេសហ្សបទូទាំងប្រទេសកម្ពុជា

ស៊ីភីហ្វ្រេសហ្សប សាខាខេត្តកំពង់ធំ

ស៊ីភីហ្វ្រេសហ្សប សាខាខេត្តកំពត

ស៊ីភីហ្វ្រេសហ្សប សាខាខេត្តព្រៃវែង

ស៊ីភីហ្វ្រេសហ្សប សាខាខេត្តអង្គស្នួល
សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់បើកអាជីវកម្មស៊ីភីហ្វ្រេសហ្សប សូមទំនាក់ទំនងសាកសួរព័ត៌មានលំអិតតាមរយៈ
លេខទូរស័ព្ទ : 092 472 010/ 016 360 228
ឬហ្វេសប៊ុក ៖ CP Fresh Shop Cambodia