អាជីវកម្មចំណីសត្វ

ចំណីសត្វរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ត្រូវបានគេទទួលស្គាល់ និងជឿទុកចិត្តយ៉ាងខ្លាំងពីបណ្តាកសិករចិញ្ចឹមសត្វទាំងក្នុងប្រទេស និងទូទាំងពិភពលោក។

animasl-feeds-business

អាជីវកម្មចំណីសត្វ គឺជាអាជីវកម្មចម្បងមួយ ដែលក្រុមហ៊ុនបានយកចិត្តទុកដាក់ជាងគេ ដោយអភិវឌ្ឍន៍ និងបង្កើនការច្នៃប្រឌិតផ្នែកប្រព័ន្ធផលិតជាបន្តបន្ទាប់ ដើម្បីអោយផលិតចំណីសត្វមានគុណភាពល្អ ដោយយើងចាប់ផ្តើមពីការជ្រើសរើសទីតាំងសមរម្យ និងវត្ថុធាតុដើមដែលមានគុណភាព ហើយប្រើរូបមន្តស្របទៅតាមតម្រូវការសត្វគ្រប់វ័យ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងទាន់សម័យ ដូចជា ប្រព័ន្ធដឹកជញ្ចូនដ៏មានប្រសិទ្ធភាព ជាដើម។​  បច្ចុប្បន្ននេះ ក្រុមហ៊ុនមានផលិតផលសំខាន់ៗ ដូចជា ចំណីជ្រូក​ ចំណីមាន់ ចំណីទា ចំណីគោ ចំណីត្រី និងចំណីសត្វផ្សេងៗទៀត។

corn

ក្រុមហ៊ុនបានបញ្ជាទិញវត្ថុធាតុដើម ដើម្បីផលិតចំណីសត្វ​

ការទិញវត្ថុធាតុដើម ក្រុមហ៊ុនបានផ្តោតលើគោលការណ៍ផ្សេងៗ ទាំងប្រភពរបស់វត្ថុធាតុដើម និង ផ្នែកគុណភាព ដោយនាំយកពីបណ្តាតំបន់ដែលមានទំនួលខុសត្រូវលើប្រព័ន្ធផលិត ទាំងផ្នែកបរិស្ថាន និងកម្លាំងពលកម្ម ។ ដោយមានការជ្រៅសា្រវ និងកែច្នៃវត្ថុធាតុដើម ដើម្បីផលិតចំណីសត្វដែលមានគុណភាព អាចប្រើប្រាស់ជំនួសគ្នាបាន ជាពិសេសការប្រើប្រាស់ប្រូតេអិន ដែលបានមកពីសណ្តែកសៀង និងគ្រាប់ធញ្ជជាតិ ជំនួសម្សៅត្រី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងរយៈពេលវែង។

សម្ធិផលការចិញ្ជឹមសត្វរបស់ក្រុមកសិករចិញ្ជឹមសត្វ សបញ្ចាក់អោយឃើញពីភាពរឹងមាំ និងគង់វង្សផ្នែកអាជីវកម្មចំណីសត្វរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានផ្តល់ភាពសំខាន់លើសេវាកម្មបច្ចេកទេសចិញ្ចឹមសត្វ និងការគ្រប់គ្រងកសិដ្ឋានដល់កសិករយ៉ាងសមរម្យ ។ ដោយបច្ចេកទេសទាំងអស់នេះ សុទ្ធតែជាកត្តាសំខាន់ក្នុងការលើកស្ទួយសុខុមាលភាពសត្វអោយមានសុខភាពនិងការលូតលាស់ធំធាត់ល្អ។

Customers-success

ក្រុមហ៊ុនផលិតចំណីសត្វ ស្ថិតនៅបរិវេណជុំវិញចិញ្ចឹមសត្វរបស់កសិករ

ក្រុមហ៊ុនមានបណ្តាញចែកចាយផ្ទាល់ទៅអោយកសិដ្ឋានចិញ្ចឹមសត្វដែលមានខ្នាតធំ និងការចែកចាយតាមតំណាងចែកចាយផ្សេងៗ ដោយនាំយកប្រព័ន្ទការផលិតបែបស្វ័យប្រវត្តិមកប្រើប្រាស់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពបុគ្គលិក និងបរិស្ថាន ថែមទាំងជួយថែទាំជីវចំរុះបរិវេណក្រុមហ៊ុន និងទីប្រជុំជនជុំវិញ។

laboratory-feed

ក្រុមហ៊ុនមានការព្យាយាមក្នុងការបង្កើនគុណភាពចំណីសត្វអោយមានគុណភាពល្អតាមមាត្រដ្ឋានអន្តរជាតិជារហូតមក ដែលធ្វើអោយអាជីវកម្មមួយនេះមានការ ទទួលស្គាល់និងទទួលបានការធានារ៉ាប់រងតាមមាត្រដ្ឋាននានា ទាំងក្នុងនិងក្រៅប្រទេស ៖

  • CEN/TS 16555-1:2013 មាត្រដ្ឋានអន្តរជាតិស្តីពីប្រព័ន្ធគ្រប់គ្រប់វិវឌ្ឍនភាពថ្មី
  • BAP (Best Aquaculture Practices) មាត្រដ្ឋានអន្តរជាតិស្តីពីផលិតផលវារីវប្បកម្មល្អ ចាប់ពីក្រុមហ៊ុនចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ និងក្រុមហ៊ុនផលិតអាហារកែច្នៃវារីវប្បកម្ម។
  • International Fishmeal and Fish Oil Organization Responsible Supply Chain of Custody (IFFORS COC) មាត្រដ្ឋានអន្តរជាតិស្តីពីការប្រើប្រាស់ ម្សៅត្រី ។