គេហទំព័រ ស៊ី.ភី. ខេមបូឌា ចំកាត់
ចក្ខុវិស័យ
“ផ្ទះបាយពិភពលោក”
ចក្ខុវិស័យរបស់យើងជាគោលដៅឆ្ពោះទៅរក “ផ្ទះបាយពិភពលោក” ក្រុមហ៊ុនបានផ្តល់ភាពសំខាន់ ដោយផ្តោតលើការស្រាវជ្រាវ និងរាល់ការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិការងារអោយមានប្រសិទ្ធភាពល្អ ដើម្បីអោយផលិតផលចំណីអាហារ សមស្របទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ ដោយពឹងផ្អែកលើគោលនយោបាយក្នុងការប្រតិបត្តិការអាជីវកម្ម ក្នុងរូបភាពដែលមិនបង្ករផលប៉ះពាល់ដល់បរិស្ថាន មិនតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំងបានចូលរួមលើកស្ទួយសង្គមជាតិជាបន្តបន្ទាប់។
បេសកម្ម
ក្រុមហ៊ុន ស៊ីភី អេហ្វ បើកដំណើរការអាជីវកម្ម កសិ-ឧស្សាហកម្ម និងចំណីអាហារ ក្រុមហ៊ុនផលិតចំណីអាហារ និងផ្តល់សេវាកម្ម ដែលប្រកបទៅដោយគុណភាព សុវត្ថិភាពជាចម្បង និងវឌ្ឍនភាពផ្អែករសជាតិអោយកាន់តែប្រសើរឡើង ដោយផ្ទោតលើការពង្រីកនូវអាជីវកម្មស្របតាមតំបន់យុទ្ធសាស្រ្ត និងការផ្តល់សារៈសំខាន់ក្នុងការបង្កើតប្រព័ន្ធផលិតដែលទំនើបនិងទាន់សម័យ ស្របតាមមាត្រដ្ឋានអន្តរជាតិ
ដោយឈរលើកត្តាមូលដ្ឋានក្នុងការប្រើប្រាស់ធនធានយ៉ាងត្រឹមត្រូវ និងមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន ថែមទាំងលើកស្ទួយសមត្ថភាពក្នុងការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្មអោយឈានមុខគេ ដោយក្រុមហ៊ុនបានយកចិត្តទុកដាក់លើសមាជិកឬអ្នកពាក់ព័ន្ធភាគ ហ៊ុនគ្រប់មជ្ឈដ្ឋាន ហើយជួយបង្កើនប្រាក់ចំណូលដល់ម្ចាស់ភាគហ៊ុនបានយ៉ាងសមរម្យ ដែលឆ្ពោះទៅរកភាពរីកចំរើនកាន់តែប្រសើរឡើងជានិរន្តរ៍ ។
អត្ថបទសកម្មភាព
ក្រុមហ៊ុនស៊ី.ភី បើកសម្ពោធរោងចក្រផលិតចំណីអាហារស្តង់ដារដំបូងគេក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានប្រារព្ធពិធីបើកសម្ពោធដាក់ដំណើរការរោងចក្រផលិតចំណីអាហារក្នុងខេត្តកំពតជាផ្លូវការ ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្តង់ដារគុណភាពផលិតកម្មចំណីអាហារក្នុងប្រទេស ព្រមទាំងជួយជំរុញការអប់រំក្នុងវិស័យនេះ និងបង្កើតការងារបន្ថែមដល់ប្រជាជនកម្ពុជា។ កាលពីថ្ងៃទី១២...
ហេតុអ្វីត្រូវជ្រើសរើសហតដកស៊ី.ភី?
ព្រោះហតដកស៊ីភីត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុកស្រស់ថ្មីនិងគុណភាពល្អព្រមទាំងមានរសជាតិឆ្ងុយឆ្ងាញ់។ហតដកស៊ីភីជាទំនិញមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិសាកសម្យនិងងាយស្រួលសម្រាប់ញុំបានគ្រប់ពេលគ្រប់ទីកន្លែងដូចជាពេលទំនេរនៅផ្ទះ ពេលលម្ហែកាយខាងក្រៅពេលជួបជុំសប្បាយរីករាយជាមួយមិត្តភក្រ័ក្តពេលមើលកីឡា ឬអាចចម្អិនលឿនរហ័សនៅពេលឃ្លានពេលយប់ជាដើម។ ហតដកស៊ី.ភី ត្រូវបានផលិតដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដោយរោងចក្រដែលទទួលបានវិញ្ញាបនបត្រប្រព័ន្ធអនុវត្តន៍ផលិតកម្មអនាម័យល្អ (GHP) និងប្រព័ន្ធវិភាគគ្រោះថ្នាក់នៅចំណុចត្រួតពិនិត្យសំខាន់ (HACCP)។ វិញ្ញាបនបត្រទាំង២នេះជាវត្ថុតាងបញ្ជាក់ពីគុណភាពទំនិញរបស់ ស៊ី.ភីដែលជួយឱ្យយើងក្លាយជាក្រុមហ៊ុនផលិតផលចំណីអាហារដែលមានគុណភាពនិងឈានមុខគេព្រោះ យើងយកចិត្តទុកលើគុណភាព...
សហការបង្កើនប្រាក់ចំណូលជាមួយកសិដ្ឋានចិញ្ចឹមមាន់ស៊ីភី
ហេតុអ្វីកសិករជឿជាក់លើការសហការជាមួយក្រុមហ៊ុនស៊ីភី? បានជាកសិករជឿជាក់លើការសហការជាមួយក្រុមហ៊ុនព្រោះកសិដ្ឋានចិញ្ចឹមមាន់ ស៊ី.ភី.គឺជាកសិដ្ឋានលំដាប់ស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យានិងបច្ចេកទេសចិញ្ចឹមមើលថែទាំសត្វប្រកបដោយគុណភាព និង សុវត្តិភាពខ្ពស់ ដូចជាប្រព័ន្ធផ្តល់ចំណីដោយស្វ័យប្រវត្តិ (Autofeed) និង ប្រើប្រាស់ប្រព័ន្ធបិទ (EVAP)...