សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសភ្នាក់ងារជ្រើសរើសពលករចំណាកស្រុក

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសភ្នាក់ងារ ជ្រើសរើសពលករចំណាកស្រុក
ក្រុមហ៊ុន Charoen Pokphand Group បានប្រកាសអញ្ជើញភ្នាក់ងារជ្រើសរើសពលករមកពីព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ានម៉ា ដើម្បីធ្វើការប្រកួតប្រជែងដោយបើកចំហក្នុងដំណើរការដេញថ្លៃប្រកបដោយតម្លាភាពនិងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធ ជូនក្រុមហ៊ុនដែលជាបុត្រសម្ពន្ធ័របស់ប្រទេសថៃ រួមជាមួយសេវាកម្មជ្រើសរើសពលករប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌តាមសេចក្តីប្រកាសលេខ No. 093/2020 ដែលទាក់ទងទៅនិងគោលនយោបាយក្នុងការជ្រើសរើសពលករនិងសេចក្តីណែនាំរបស់ក្រុមហ៊ុន Charoen Pokphand Group

ស្របជាមួយនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការជ្រើសរើសពលករប្រកបដោយក្រមសីលធម៍ ក្រុមហ៊ុន CP Group កំពុងស្វែងរកសេវាកម្មជ្រើសរើសពលករចំណាកស្រុកពីទីភ្នាក់ងារក្រុមហ៊ុនជ្រើសរើសពលករដែលមានអាជ្ញាប័ណ្ណនិងបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជាឬសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុន CP Group តម្រូវឱ្យភ្នាក់ងារជ្រើសរើសពលករដែលចាប់អារម្មណ៍ទាំងអស់ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសទាំងពីរនេះដាក់ពាក្យសុំចូលទៅក្នុងដំណើរការដេញថ្លៃដោយបើកចំហដើម្បីធានាបាននូវតម្លាភាពនិងយុត្តិធម៌នៅគ្រប់ដំណាក់កាលនៃដំណើរការជ្រើសរើសពលករ។
ដំណើរការក្នុងការដេញថ្លៃដោយបើកចំហ ក្រុមហ៊ុន CP Group បានរួមបញ្ចូលនៅកម្រងសំណួរវាយតម្លៃដែលបំពេញដោយទីភ្នាក់ងារជ្រើសរើសពលករដោយយកចិត្តទុកដាក់លើបេក្ខជនក៏ដូចជាអភិវឌ្ឍន៍ កម្មវិធីណែនាំ និងពង្រឹងសមត្ថភាពសម្រាប់ភ្នាក់ងារដែលបានជ្រើសរើស ដើម្បីបង្កើនសមត្ថភាពដែលពួកគេមានស្រាប់អោយកាន់តែរឹងមាំបន្ថែមទៀត។
ភ្នាក់ងារជ្រើសរើសពលករដែលមានចំណាប់អារម្មណ៍ត្រូវរក្សានូវការអនុវត្តអោយបានខ្ជាប់ខ្ជួនដើម្បីការពារការកេងប្រវ័ញ្ចនិងបង្ខិតបង្ខំកំលាំងពលកម្មដែល កើតឡើងក្នុងអំឡុងពេលដំណើរការជ្រើសរើសពលករ និងត្រូវគោរពតាមក្រមសីលធម៌អាជីវកម្មរបស់ក្រុមហ៊ុន CP Group គ្រប់ពេល ប្រសិនបើពួកគេត្រូវធ្វើការជាមួយក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មជ្រើសរើសពលករ។
សំរាប់ភ្នាក់ងារជ្រើសរើសពលករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូមអញ្ជើញមកធ្វើការចុះឈ្មោះត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រាប់វគ្គណែនាំតាមប្រព័ន្ធអ៊ិធឺណែតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២១(ដោយឥតគិតថ្លៃ)សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង cpgroupcorporate@cp.co.th

Register Here
https___bit.ly_3asRTXx
*មានតែទីភ្នាក់ងារជ្រើសរើសពលករដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះដែលមានសិទ្ធិចុះឈ្មោះចូលរួមក្នុងវគ្គណែនាំតាមប្រព័ន្ធអ៊ីនធឺណិតនេះបាន។
** មានតែភ្នាក់ងារជ្រើសរើសពលករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលចូលរួមក្នុងវគ្គណែនាំព័ត៌មានតាមអ៊ីនធឺណែតប៉ុណ្ណោះដែលមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងដំណើរការដេញថ្លៃបើកចំហនេះបាន។