ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់បងៗកងកម្លាំងជួរមុខទាំងអស់ដែលនៅស្រុកព្រះនេត្រព្រះ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ…

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់បងៗកងកម្លាំងជួរមុខទាំងអស់ដែលនៅស្រុកព្រះនេត្រព្រះ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
កាលពីថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 ក្រុមការងាររបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា សាខាខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងឧបភោគបរិភោគដូចជា ផលិតផលសាច់សត្វ ពងមាន់ ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងទឹកសុទ្ធ ដើម្បីជាការលើកទឹកចិត្តដល់បងៗកងកម្លាំងជួរមុខដែលកំពុងបំពេញតួនាទីនៅតាមព្រំប្រទល់ខេត្តបន្ទាយមានជ័យ ។